ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តកញ្ចប់ថវិការបស់គណៈកម្មការជំនាញ និងក្រុមនានារបស់ព្រឹទ្ធសភា ២០២១
កិច្ចប្រជុំស្តីពី ការអនុវត្តកញ្ចប់ថវិការបស់គណៈកម្មការជំនាញ និងក្រុមនានារបស់ព្រឹទ្ធសភា ២០២១
=======
នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តកញ្ចប់ថវិការបស់គណៈកម្មការជំនាញ និងក្រុមនានារបស់ព្រឹទ្ធសភា ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក អគ្គនាយករង និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា៕